ព័ត៌មានជាតិ

ប្រើល្បិចខ្ចីទូរស័ព្ទ ដើម្បីបើកភ្លើងបំភ្លឺ តែមិនព្រមប្រគល់ឲ្យម្ចាស់គេវិញ ត្រូវសមត្ថកិច្ច ចាប់ចូលប៉ុស្តិ៍

ភ្នំពេញ: ជនសង្ស័យម្នាក់ប្រើល្បិចខ្ចីទូរស័ព្ទ យកមកចុចបំភ្លឺ តែមិនព្រមប្រគល់ឲ្យម្ចាស់គេវិញ ក៏ត្រូវជនរងគ្រោះប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួន ដែលហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២០ និង៣០នាទី នៅចំណុចរោងទុកចោលផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។

ជនសង្ស័យឈ្មោះ យិន ដា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅរោងទុកចោល ផ្លូវ១០៥១ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះឈ្មោះ ប្រាក់ ម៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បីឥណ្ឌា ស្នាក់នៅ ភូមិត្នោតជុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

សម្ភារដកហូតបានរួមមាន៖ ទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកOPPO និងនាឡិការដៃពណ៌ខ្មៅ ចំនួន០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជនរងគ្រោះ បានដឹកជនសង្ស័យ ចេញពីម្តុំមន្ទីរពេទ្យលោកសង្ឃ ដោយធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានខ្ចីទូរស័ព្ទពីជនរងគ្រោះ ទៅបំភ្លឺមើលផ្លូវ ក្រោយខ្ចីរួចពជនសង្ស័យមិនព្រមប្រគល់ទូរសព្ទ័ឲ្យជនរងគ្រោះវិញ ទើបជនរងគ្រោះ បានស្រែកហៅជនសង្ស័យ តែមិនឆ្លើយតប ចំពេលកម្លាំងល្បាតដល់ ជនរងគ្រោះបានរាយការណ៍ប្រាប់ពីដំណើររឿង ពេលនោះសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់