Post News Media ព័ត៌មានជាតិ RX300 ពាក់ស្ល...

RX300 ពាក់ស្លាកលេខ​ភ្នំពេញ​ 2AM 6697 បោះពួយយ៉ាង​លឿន ទៅ​បុក​ម៉ូតូមួយគ្រឿង ​​បណ្ដាលឲ្យរបួសមនុស្ស ​​៣នាក់​

ភ្នំពេញ​: ស្ត្រី​ម្នាក់​បើករថយន្ត​ ឆ្លង​ផ្លូវលឿនមិន​ប្រយ័ត្ន​​ ជ្រុលទៅបុក​ម៉ូតូ​មួយ​គ្រឿង ​បណ្តាល​ឲ្យ​ស្ត្រី​២នាក់​រង​របួស​ធ្ងន់​បាក់​ជើង ​និង​បុរស​ម្នាក់​របួស​ស្រាល​ នៅកាលវេលម៉ោង​ ៩និង១០នាទីយប់​ថ្ងៃ​ទី​ ៦ខែ​ធ្នូ​ ឆ្នាំ​ ២០១៨ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​វេងស្រេង​ទល់មុខ​ផ្សារ​ត្រពាំង​ថ្លឹង​ ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ លុចស៊ីស​ RX300 ពណ៌​ស ​ពាក់ស្លាកលេខ​ភ្នំពេញ​ 2AM 6697 បើក​បរ​ដោយ​ស្ត្រី​ម្នាក់​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​។ ចំណែក​ម៉ូតូ​រង​គ្រោះ​ ម៉ាក​ឌ្រីម​សង់​ស៊េរី​២០១៦ ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ភ្នំពេញ​1FN- 7718 ជិះ​គ្នា​៣នាក់​ ស្ត្រី​២នាក់ និង​បុរស​ម្នាក់​ ធ្វើដំណើរ​ពី​លិច​ទៅកើត​ រងរបួស​ធ្ងន់ស្រាល ៣នាក់​។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាកឌ្រីមសង់ ស៊េរី ២០១៦ ពណ៌​ខ្មៅ​ ជិះគ្នា ៣នាក់ ក្នុង​ទិស​ដៅ​ពី​លិចទៅកើតក្នុងល្បឿនលឿន លុះបើកមកដល់ចំណុចកើតហេតុ ផ្លូវកែងមុខ​ផ្សារត្រពាំងថ្លឹង ស្រាប់តែមានរថយន្តម៉ាក​លុចស៊ីស​RX300 ពណ៌សពាក់ស្លាកលេខខាងលើ បើកបរឆ្លងផ្លូវ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន បាន​បុក​ម៉ូតូ​រង​គ្រោះ​ ចំទទឹង​ម៉ូតូ​ពេញ​ទំហឹង ​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ​ខ្ទាត​ជន​រងគ្រោះ​ទាំង​៣នាក់​ចេញ​ពី​ម៉ូតូ​ រងរបួសយ៉ាងដំណំ​។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបាន​រថយន្ត​សង្រ្គោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ​ចំណែក​ឯ​ តៃកុង​ រថយន្ត​បង្ក​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមៗ​ កម្លាំង​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ផ្លូវ​គោក​រាជធានី​ភ្នំពេញ បានចុះ​ធ្វើ​ការ​វាស់​វែង​និង​យក​រថយន្ត​ រួមទាំង​ម៉ូតូ​ព្រមទាំង​តៃកុង ​ទៅ​ជំនាញ​ដើម្បីរង់​ចាំ​ការ​ដោះស្រាយ​ពេល​ក្រោយ​៕

Loading...