ព័ត៌មានជាតិ

​ទុស្សេខ្សែភ្លើង ឆេះផ្ទះប្រជាពលរដ្ឋ នៅខេត្តកំពត!

​កំពត: កាលពីវេលាម៉ោង៨និង៥៥នាទីយប់ ​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិត្រពាំងសង្កែ
ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ម្ចាស់ផ្ទះឈ្មោះ សៀត មើត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ រងរបួសបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពត។

មូលហេតុ ទុស្សេខ្សែភ្លើង រួចឆេះធុងហ្គាសដែលនៅក្នុងផ្ទះ ពេលនោះប្រជាពលនៅក្នុងភូមិជួយពន្លត់ទាន់។
ការខូចខាតរួមមានស្រូវ២០បាវនិងសម្ភារ:ផ្ទះបាយមួយចំនួនធំ៕

មតិយោបល់