Post News Media ព័ត៌មានជាតិ ផ្ទុះកំប៉ុងហ្...

ផ្ទុះកំប៉ុងហ្គាសក្នុងចង្ក្រានដាំបាយ ឆេះផ្ទះផ្អើលទាំងកណ្តាលអធ្រាត្រ!

ប៉ៃលិន: ​កាលពីវេលាម៉ោង១១និង ០៥នាទីយប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅ​ទល់មុខក្លឹបកំសាន្តហ្គោលឌិន ស្ថិតនៅក្នុងភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានករណីអគ្គិភ័យឆាបឆេះមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះបាយ និងខូចខាត សម្ភារមួយចំនួន។

​ម្ចាស់ផ្ទះមានឈ្មោះ ហាក់ ស្រីមុំ ភេទស្រី អាយុ​៥២ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុ។

ករណីខាងលើត្រូវបានកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះមកអន្តាគមន៍ពន្លត់ទាន់ពេលវេលា។

មូលហេតុបណ្ដាលមកពីផ្ទុះកំប៉ុងហ្គាសក្នុងចង្ក្រានដាំបាយ៕

Loading...