ព័ត៌មានជាតិ

ព្រលឹងចុងសក់! មន្ត្រីនគរបាល២នាក់ បើក​រថយន្តបុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់ នៅក្រុងស្វាយរៀង

ស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងបុកចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល
កាលពី​យប់​ថ្ងៃទី០​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​លើផ្លូវ​ជាតិ​លេខ​១៣ ភូមិ​ព្រះ​ទន្លេ សង្កាត់ សង្ឃ័រ ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង។

រថយន្ត​បង្ក​​ម៉ាក ​ហាយ​ឡែ​នឌ័រ ពណ៌​ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AS-9490 បើកបរ​ដោយ​ឈ្មោះ សូ រី​ណា ភេទ ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ ជា​មន្ត្រីនគរបាល​ និងអ្នករួមដំណើរ​​ឈ្មោះ នាង សុវណ្ណ​ចាន់​រ៉ា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មន្ត្រី នគរបាល​, ទី២​ឈ្មោះ ជ័យ ឡងឌី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ កម្មករ និងទី៣​ឈ្មោះ ជួប ចិន្ដា ភេទ​ប្រុស អាយុ​២៣ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំង៤នាក់ រស់នៅ​ខេត្ត​ស្វាយរៀង​។

មូលហេតុ ​អ្នកបើកបរ​រថយន្ដ​​​ងងុយដេក៕

មតិយោបល់