ព័ត៌មានជាតិ

ព្រលឹងចុងសក់! រើជង្រុកស្រូវ ស្រាប់តែប្រទះឃើញគ្រាប់បែក…

បាត់ដំបង: មានករណីប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន២គ្រាប់ នៅក្នុងជង្រុកស្រូវដាក់ក្នុងថង់ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង១០នាទី ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងក្រុម០៩ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង

សូមបញ្ជាក់ថា គ្រាប់ដែលប្រទះឃើញនេះ ជាប្រភេទគ្រាប់បែកក្រឡាទៀប ផលិតនៅប្រទេសសូវៀត គ្មានគីបបំបែកនោះទេ។

បច្ចុប្បន្នគ្រាប់ខាងលើត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចយកទៅរក្សាទុក ចៀសវាងកើតមានគ្រោះថ្នាក់ជាយហេតុ៕

មតិយោបល់