ព័ត៌មានជាតិ

​ចិនទៀតហើយ! ​បន្លំ​ឯកសារ​និង​ប្រើប្រាស់​រថយន្ត​គ្មាន​ពន្ធ​នាំចូល ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៨ វេលា​ម៉ោង ១០​និង​០០​នាទី ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិត​ស្រាល បានទទួល​ជនសង្ស័យ​​២​នាក់ ១.​ឈ្មោះ វង់ ឈើ​ផាំង Wong chipang ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ​K02896056 ២.​ឈ្មោះ ហ៊ុយ ហុង​ស៊ុន hui hungshun ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ជនជាតិ​ចិន លិខិតឆ្លងដែន​លេខ K01223069 ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយ​រថយន្ត​១​គ្រឿង ម៉ាក​តូ​យូ​តា​អាល់​ហ្វា ចង្កូត​ស្តាំ ពណ៌​ទឹកប្រាក់ ដែល​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ ពាក់ព័ន្ធ​ប្រព្រឹត្ត​ប​ទេ​ល្មើស ក្លែងបន្លំ​ឯកសារ និង​ប្រើប្រាស់​រថយន្ត​ចង្កូត​ស្តាំ​គ្មាន​ពន្ធ​នាំចូល ។​
​ករណីនេះ ជំនាញ​បាន​កសាង​សំណុំរឿង​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់