ព័ត៌មានជាតិ

​លួចម៉ូតូយោធាម្នាក់មិនបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

ភ្នំពេញ: នគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់ ឃាត់ខ្លួនជនង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ករណីប៉ុនប៉ងលួចម៉ូតូមិនបានសម្រេច។ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៣ និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សមត្ថកិច្ចប៉ុស្តិ៍ក្រាំងធ្នង់ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជា ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនេជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ អូន រត់គេចខ្លួន។

ជនរងគ្រោះឈ្មោះ អ៊ី ហៀងហុង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះ គ្មានលេខ ផ្លូវបេតុង ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សម្ភារ:ខូចខាត ៖ ទ្វារដែកផ្នែកខាងក្រោ០១ផ្ទាំង។សម្ភារ:បន្សល់ទុក រឺម៉កនិងម៉ូតូអេតចាយចំនួន​១គ្រឿង ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1F-4651 របស់ជនសង្ស័យសង្ស័យ​។
​ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងផ្ទះ បានឭសំឡេងគាស់ទ្វារផ្ទះផ្នែកខាងក្រោយ ភ្លាមនោះជនរងគ្រោះបានក្រោកទៅមើលឃើញជនសង្ស័យចំនួន០២នាក់ រួចជនរងគ្រោះក៍ស្រែកថាចោរៗ ពេលនោះក៍មានអ្នកនៅជិតខាងបានចេញមកមើលនិងនាំគ្នាដេញចាប់បានជនសង្ស័យឈ្មោះ ជា ធី ប្រគល់ឲ្យសមត្ថិកិច្ចប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ធ្វើការសាកសួរតែម្តងចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតកំពុងរត់គេចខ្លួន។

បច្ចប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនិតិវិធី៕

មតិយោបល់