Post News Media ព័ត៌មានជាតិ សង្ឃមួយអង្គមា...

សង្ឃមួយអង្គមានសតិមិនសូវល្អ ទាញពីថៅកាប់អាគុយសូឡា ឆេះកុដិផ្អើលអស់លោក…

ឧត្តរមានជ័យ: មានករណីអគ្គិភ័យមួយបានឆាបឆេះកុដិ ក្នុងវត្តមុន្នីសែនជ័យ មួយកន្លែងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩ព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅវត្តវត្តមុន្នីសែនជ័យ ភូមិត្រពាំងតាវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សូមបញ្ជាក់ថា ករណីនេះកើតឡើងដោយសារព្រះសង្ឃមួយអង្គព្រះនាម ភុំ ផាត់ អាយុ៥៣ឆ្នាំ មានសតិមិនល្អ បានបំបួសក្នុងវត្តខាងលើចំនួន៨ខែមកហើយ បានយកពូថៅកាប់អាគុយសូឡា ទើបបណ្តាលឲ្យឆាបឆេះ ហើយក្រោយកើតហេតុ ត្រូវបានព្រះគ្រូចៅអធិកាវត្តមុន្នីសែនជ័យចាប់ផ្សឹកប្រគល់ឲ្យក្រុមគ្រួសារវិញ៕

Loading...