ព័ត៌មានជាតិ

បង្ហាញជនសង្ស័យ២០នាក់ដកហូតបានម៉ាទឹកកក៩៤កញ្ចប់ថ្នាំ គ្រាប់wy១៨២គ្រាប់ ដែលបង្ក្រាបបាន៣ទីតាំងក្នុងខេត្តកំពង់ឆ្នាំង!

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ កម្លាំអនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង ធ្វើការបង្ហាញមុខ អ្នកពាក់ព័ន្ធគ្រឿងញៀនចំនួន២០នាក់ (ស្រី៤នាក់) អ្នកប្រើប្រាស់១៥នាក់ ជួញដូរ៥នាក់ ក្នុងនោះមានស្ត្រីម្នាក់មានផ្ទៃពោះ៧ខែជាសាធារណ:។

ការបង្ក្រាបនេះធ្វើឡើងក្នុងរយ:ពេល៣ថ្ងៃ គឺថ្ងៃទី៤-៥-៦ ឆ្នាំ២០១៨ ដកហូតបានម៉ាទឹកកក ៩៤កញ្ចប់ថ្នាំ គ្រាប់wy ១៨២គ្រាប់ ម៉ូតូ២គ្រឿង មកពីបណ្តាស្រុកចំនួន៣ក្នុងក្រុងកំពង់ឆ្នាំង ស្រុកទឹកផុស ស្រុករលាប្អៀរ នៃខេត្តកំពង់ឆ្នាំង។

បច្ចុប្បន្នត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់