ព័ត៌មានជាតិ

ព័ត៌មានបឋម៖ សិស្សវិទ្យាល័យស្រុកថ្មគោលជាច្រើននាក់ បានដួលសន្លប់ទៀតហើយ!

បាត់ដំបង: សមត្ថកិច្ចបានប្រាប់ Post News ថា តាមសេចក្តីរាយការណ៍ព័ត៌មានបឋម មានករណី​សិស្សសាលាវិទ្យាល័យស្រុកថ្មគោលជាច្រើន​នាក់ ដួលសន្លប់ដោយមិនទាន់ដឹងមូលហេតុនោះទេ នៅរសៀលថ្ងៃទី៧ ខែធ្នូ ២០១៨ នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

ភ្លាមៗនោះ សមត្ថកិច្ចក៏បានចុះអន្តរាគមន៍និងបញ្ជូនសិស្សវិទ្យាល័យដែលដួលសន្លប់ទាំងនោះទៅកាន់មន្ទីរបង្អែកស្រុកថ្មគោលដើម្បីសង្គ្រោះផងដែរ។

ព័ត៌មានលម្អិតPost News និងផ្សាយជូនបន្តទៀត៕

មតិយោបល់