ព័ត៌មានជាតិ

សំណាងមួយក្នុងមួយលានគ្រោះថ្នាក់! បុរសម្នាក់ប្រទះឃើញគ្រាប់មីនស្គរដែលបន្សល់ពីសម័យសង្រ្គាមនៅមុខផ្ទះរបស់ខ្លួន

ត្បូងឃ្មុំ: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មានប្រជាកសិករឈ្មោះ តុន ឃេន រស់នៅភូមិងាវ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រទះឃើញគ្រាប់មីនស្គរដែលបន្សល់ពីសម័យសង្រ្គាមនៅមុខផ្ទះគាត់ ភ្លាមៗនោះដែរគាត់ក៏បាន រាយការណ៍ជូននគរបាលប៉ុស្តរដ្ឋបាលជាំដើម្បីមានវិធានការធ្វើយ៉ាងណាកុំឲ្យមានគ្រោះថ្នាក់។
បន្ទាន់នោះដែរកម្លាំងប៉ុស្តិ៍រដ្ឋបាលក៏បានដាក់ ផ្លាកសញ្ញាការពារគ្រោះថ្នាក់ និងហុំព័ទ្ធដោយខ្សែសុវត្ថិភាព ព្រមទាំងរាយការណ៍ទៅអង្គភាពCMACដើម្បីចុះជួយដោះស្រាយ ។

អ្វីដែលគួរកត់សម្គាល់ គឺ មីននេះបន្សល់ពីសម័យសង្រ្គាមក្នុងអំឡុងឆ្នាំ៧០ដល់៧៩។ កន្លែងដែលគេកប់មានចម្ងាយប្រមាណ ៣០ម៉ែត្រពីផ្ទះ និងស្ថិតនៅចំណុចដែលមនុស្ស សត្វដើររាល់ថ្ងៃ ប៉ុន្តែមិនមានអ្វីសង្កត់ ឬ ជាន់វាសោះ។
ជាភព្វសំណាងល្អ ភ្លៀងប៉ុន្មានមេក្រោយនេះបានហូរដាច់ដីធ្វើឲ្យក្បាលវាអណ្តែតឡើង ទើបជាហេតុឲ្យបងប្រុសជាម្ចាស់ផ្ទះបានឃើញជាមុន ទើបយើងមានវិធានការទប់ស្កាត់គ្រោះថ្នាក់បានទាន់ពេលវេលា៕

មតិយោបល់