Post News Media ព័ត៌មានជាតិ ចាប់ទៀតហើយ! ឃ...

ចាប់ទៀតហើយ! ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន២កញ្ចប់ទាំងរាត្រីមុខសណ្ឋាគារផ្កាឈូកទិព្វ

ភ្នំពេញ: កម្លាំងនគរបាលចម្រុះខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកាធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដកហូតបានថ្នាំញៀន២កញ្ចក់តូច និងម៉ូតូ២គ្រឿង កាលវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២៧១​ មុខសណ្ឋាគារផ្កាឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ជនសង្ស័យទី១.មានឈ្មោះបូ រ៉ា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបធ្វើការសំណង់នៅម្តុំផ្សារច្បារអំពៅ ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។ ទី២.មានឈ្មោះវាន់ រត័ ភេទ​ប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើការសំណង់នៅម្តុំពោធិ៍ចិនតុង ស្នាក់នៅស្ពានដែកចំការដូង មានស្រុកកំណើត នៅឃុំរាក់ជ័យ ស្រុកបាភ្នំ​ ខេត្តព្រៃវែង។ ទី៣មានឈ្មោះ ព្រុំ យ៉ាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបតសំណង់ ស្នាក់ស្ទឹងមានជ័យ ស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទី៤មានឈ្មោះ សុខ សារិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរសំណង់ស្នាក់ចំការព្រីង មានស្រុកកំណើត ស្រុកស្ទោង ខេត្តកំពង់ធំ។

វត្ថុតាងដកហូតបានថ្នាំញៀន២កញ្ចក់តូច និងម៉ូតូ២គ្រឿងមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ស្លាទុំគ្មានស្លាកលេខ និងមួយគ្រឿងទៀតម៉ាកសង់ស៊េរីចាស់សេ១១០ ពណ៌ខ្មៅបាញ់ថ្នាំស ពាក់ស្លាកលេខ កំពង់ធំ 1B-2030។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

Loading...