ព័ត៌មានជាតិ

ខ្លាំងម្ល៉េះលោក! ដើរស្រែកឡូឡាអុកឡុកក្នុងភូមិរំខានដល់សិទ្ធិអ្នកដ៍ទៃ មានអីនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញចុះឃាត់ខ្លួន!

ភ្នំពេញ: ជនសង្ស័យម្នាក់បានដើរស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យរំខានដល់សិទ្ធិអ្នកដ៍ទៃសម្រាកមិនបានត្រូវប្រជាពលរដ្ឋ ក្នុងភូមិប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍។

ករណីនេះបានកើតឡើងកាលពី វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតាមផ្លូវលំ ភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោក ញាណ នន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃ្មួញបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ុន ម៉េត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន កម្លាំងប៉ុស្តិ៍របស់លោក បានទទួលព័ត៌មានពីប្រជាពលរដ្ឋថានៅចំណុចកើតហេតុខាងលើ មានជនសង្ស័យម្នាក់កំពុងស្រែកឡូឡាអុកឡុកក្នុងភូមិធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងសម្រាកមិនបាន ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងបានចុះដល់ចំណុចកើតហេតុ ហើយបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរត្រួតពិនត្យទឹកនោមឃើញមានសារធាតុញៀនហើយបានឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់