Post News Media ព័ត៌មានជាតិ អាសូរណាស់! ម្...

អាសូរណាស់! ម្ដាយចងមុងឲ្យកូនដេក យកដៃទៅចាប់តោងបង្គោលដែក ដែលមានចងខ្សែភ្លើង ក៏ត្រូវឆក់ស្លាប់យ៉ាងអាណោចអាធ័ម

កណ្តាល: កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨ មានករណីស្ត្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះជុំ ស្ដើង ភេទ ស្រី អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាថ្ងៃកើតហេតុខាងលើ ជនរងគ្រោះ បានរៀបចំចងមុងឲ្យកូនដេក ដោយយកដៃទៅចាប់តោងបង្គោលដែក ដែលមានចងខ្សែភ្លើង ដែលនៅក្បែរនោះ ក៏បណ្ដាលឲ្យឆក់ដួលតែម្ដង ។
ភ្លាមៗនោះក្រុមគ្រួសារ បានដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបយកសពមកផ្ទះវិញ និងបានរាយការណ៍ មកសមត្ថកិច្ច ដើម្បីធ្វើការពិនិត្យ។

ដោយកម្លាំងជំនាញស្រុក ប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ពេទ្យឃុំ មេភូមិ ធ្វើការពិនិត្យសពពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...