Post News Media ព័ត៌មានជាតិ បុរសម្នាក់ ត្...

បុរសម្នាក់ ត្រូវសមត្ថកិច្ចឃាត់​​ខ្លួនភ្លាមៗ ក្រោយរកឃើញ…..

ភ្នំពេញ: ​កម្លាំងចម្រុះ​នៃ​គណ:បញ្ជាការ​ឯកភាព​ខ​ណ្ឌ​ដង្កោ ​បានឃាត់ខ្លួនជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឆែក​ឆែរ​រកឃើញ​មាន​ថ្នាំញៀន​នៅជាប់​ក្នុង​ខ្លួន អំទ្បុងពេល​កម្លាំងចម្រុះ ​កំពុង​ដាក់​គោលដៅ​ត្រួ​ត្យ​ពិនិត្យ​អាវុធជាតិផ្ទុះ នៅវេលា​ម៉ោង ៧ និង៣០នាទីយប់ថ្ងៃ​ទី០៧ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុច​មុខ​ហាង​នំ​បុ័ង សូ​សូរ​គីរីវង់ តាម​បណ្ដោយ​ជាតិ​លេខ២ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ។

វត្ថុតាងដកហូតបានរួមមាន៖ ​ម៉ូតូ​ចំនួន០១គ្រឿង ម៉ាក​HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ តាកែវ 1N-5939 របស់​ជនសង្ស័យ និងក្រាម​ព​ណ៌ស​ថ្លា​ចំនួន ១កញ្ចប់​តូច (សង្ស័យ​សារធាតុ​ញៀន) ។

បច្ចុប្បន្នជនសង្ស័យ ​រួមទាំង​វត្ថុតាង​ ត្រូវ​បានបញ្ជូនទៅឲ្យ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ចាត់ការ​តាម​នីតិវិធី៕

Loading...