Post News Media ព័ត៌មានជាតិ ហ៊ីយ៉ាន់ដាយ ព...

ហ៊ីយ៉ាន់ដាយ ពន្លះម៉ូតូមួយគ្រឿង របួសធ្ងន់ ២នាក់

ព្រះសីហនុ: កាលពីវេលាម៉ោង ៧ និង៥៥នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបុកនឹងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់ នៅចន្លោះគីឡូម៉ែត្រ១៥២-១៥៣ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយក្បាលពណ៌ ស ពាក់ស្លាកលេខ ភ្នំ​ពេញ 3A-6097 ធ្វើដំណើរពី ភ្នំពេញឆ្ពោះទៅខេត្តព្រះសីហនុ ពេលបត់ឆ្វេង ក៏បុកជាមួយម៉ូតូ០១គ្រឿង ម៉ាកសង់ ពណ៌ខ្មៅ ផលិតឆ្នាំ២០១០ ពាក់ស្លាកលេខ កោះកុង 1A-2048 ជិះគ្នា០២នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ ដុង សំអាត ភេទប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិវាលរវាង ឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ​ ខេត្តកំពង់ស្ពឺ​ រួមដំណើរជាមួយប្រពន្ធឈ្មោះ ឡៃ ថុយ អាយុ ៣៤ឆ្នាំ មានទីលំនៅជាមួយគ្នា បណ្តាលរងរបួសធ្ងន់ បាក់ជើងឆ្វេង ទាំងពីរនាក់។

ក្រោយកើតហេតុអ្នកបើកបររថយន្ត បានទុករថយន្តចោល រួចដាក់មេប្រូចបាត់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្រែអំបិល ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕

Loading...