Post News Media ព័ត៌មានជាតិ បោកយកលុយគេ២៥០...

បោកយកលុយគេ២៥០០ដុល្លារហើយ ប្រើល្បិចទៅយក​​ភេសជ្ជ:​​ខារ៉ាបាវ៦កេសទៀត ជាប់ខ្នោះបានសម្រេច!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណី រំលោភលើទំនុកចិត្ត នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីប៉ុស្តិ៍
នគរបាលរដ្ឋបាល ត្រពាំងក្រញូង បានទទួលបណ្តឹង​ពីឈ្មោះ ស្រ៊ាង សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិត្រាំខ្នា ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ដែលបានប្តឹងពីឈ្មោះ ប្រាក់ ហេង ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ កម្មករដើរបោះអីវ៉ាន់ តាមម៉ូយ ទីលំនៅភូមិប្រាល ឃុំតានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត។ ដែលបានយកប្រាក់​របស់គាត់​ចំនួន២៥០០
ដុល្លារ(ពីរពាន់ប្រាំរយដុល្លារ)​កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨និងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅពេលដែលរូបគាត់ប្រើឲ្យឈ្មោះ ប្រាក់ ហេង ដឹកអីវ៉ាន់ដាក់តាមម៉ូយ រួចគេចខ្លួនបាត់ មិនព្រម​ចូលទូទាត់ប្រាក់។

ជាក់ស្តែងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះប្រាក់ហេង បានប្រើល្បិច​ទៅយក​ភេសជ្ជ:​(ខារ៉ាបាវចំនួន៦កេស) ពីម៉ូយអីវ៉ាន់របស់គាត់ ឈ្មោះមិនណុច ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិព្រៃក្តួច ឃុំត្រពាំងប្រញូងថារូបគាត់អ្នកឲ្យយក។

​ក្រោយទទួលពាក្យបណ្តឹងយើងបានឃាត់ខ្លួនឈ្មោះប្រាក់ហេង ដើម្បីសាកសួរកសាងសុំណុំរឿងតាមនិតិវិធីច្បាប់៕

Loading...