ព័ត៌មានជាតិ

ម៉ោង៤ទៀបភ្លឺឮលាន់ដូចរន្ទះ! មន្រ្តីប៉ូលិសស័ក្តិ៤ម្នាក់ ផឹកស្រវឹងបើករថយន្តCamry Hybrid ស្លាកលេខ​ភ្នំពេញ​2Z-8979បុកទ្រូងផ្លូវ

ភ្នំពេញ: នៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបា​នកើតឡើង ដោយមានរថយន្តម៉ាក Camry Hybrid ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ​2Z-8979 បើកបរដោយបុរសម្នាក់ជាមន្រ្តីប៉ូលិសស័ក្តិ៤ ដែលចេញពីផឹកស៊ីស្រវឹងបើករថយន្តបុកទ្រូងផ្លូវ បណ្តាលឲ្យវៀចអស់មួយកង់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ នៅ​មុខសួនក្ដានពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ស្រះចក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ វាស់វែងដើម្បីស្ទូចរថយន្ត​ទៅរក្សាទុករង់ចាំការដោះស្រាយពេលក្រោយជាបន្តទៀត៕

មតិយោបល់