ព័ត៌មានជាតិ

ផ្ទះប្រជាពលរដ្ឋ២ខ្នង ត្រូងខ្យល់កន្ត្រាក់វាយប្រហារ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: យោងតាមផេក ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ភ្លៀងមួយមេលាយឡំជាមួយខ្យល់កន្ត្រាក់ បានវាយប្រហារមកលើតំបន់មួយចំនួននៃស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នេះ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ក្នុងនោះមានភូមិតាម៉ឺន ឃុំទួលអំពិល១ ខ្នង និងភូមិតាដែងចាស់ ឃុំពោម្រាល១ ខ្នង ព្រមទាំងរលំដើមឈើមួយចំនួនទៀត ៕

មតិយោបល់