Post News Media ព័ត៌មានជាតិ ចំថ្ងៃស៊យ!.. ...

ចំថ្ងៃស៊យ!.. កំពុងតែគាស់បន្ទប់ម្ចាស់មកទាន់ជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចគាស់បន្ទប់ជួល ខណ:ម្ចាស់មិននៅ តែត្រូវបានម្ចាស់មកទាន់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក​ ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅបន្ទប់ជួលមួយកន្លែងភូមិព្រៃទាទី១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

​ជនសង្ស័យឈ្មោះ ឃ្លាំង​ សុវណ្ណចាន់ថា​ ភេទប្រុស អាយុ២០ឆ្នាំ​ មុខរបមិនពិតប្រាដ​ ស្នាក់នៅភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិឬស្សីកែវ​ សង្កាត់ឬស្សីកែវ​ ខណ្ឌឬស្សីកែវ​ ។

​តាមសាក្សីពីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរូបគាត់បានចាក់សោរបន្ទប់ត្រឹមត្រូវហើយបានដើរកត់គីឡូទឹក​ ក្រោយមកស្រាប់តែមានជនសង្ស័យម្នាក់បានមកធ្វើកម្មភាពលួចគាស់សោបន្ទប់ ពេលនោះគាត់បានក្រឡេកឃើញក៏ស្រែកថាចោរៗធ្វើឲ្យជនសង្ស័យភ័យរត់ភ្លោះរបងទៅផ្ទះមួយទៀតទើបនាំគ្នាដេញចាប់បានហើយប្រគល់ឲ្យសមត្ថកិច្ច។

​ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំចាត់ការតាមច្បាប់៕

Loading...