ព័ត៌មានជាតិ

Update៖ សន្តិសុខក្រុមហ៊ុនGKSម្នាក់ ចង.កសម្លាប់ខ្លួន មិនដឹងមូលហេតុ!

ភ្នំពេញ: បុរសម្នាក់ជាសន្តិសុខបានសម្រេចចិត្តចង.កសម្លាប់ខ្លួនជាប់និងជញ្ជាំងផ្ទះដោយមិនដឹងមូលហេតុ។
​ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅអាគារចាស់ទុកចោលមួយកន្លែង​ នៅភូមិក្បាលដំរី​ សង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ​។

​ជនរងគ្រោះឈ្មោះ ម៉ក់​ អេន​ ភេទប្រុស អាយុ៤៩ឆ្នាំ​ មុខរបរសន្តិសុខក្រុមហ៊ុនGKS មានស្រុកកំណើតនៅស្រុកត្រាំងកក់​ ខេត្តតាកែវ។

តាមប្រធានផ្នែកសន្តិសុខឈ្មោះ តូ ប្រុស​ ភេទប្រុស អាយុ​២៨​​ឆ្នាំ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ រូបគាត់បានចុះដើរពិនិត្យកម្លាំងដែលដាក់យាមតាមគោលដៅខណ:មកដល់ឃើញជនរងគ្រោះធម្មតា។ បន្ទាប់មករូបគាត់បានទៅដេកលើបៅអីខាងមុខ​ ស្រាប់តែមានជនជាតិចិនម្នាក់ដែលស្នាក់នៅកក្នុងសណ្ឋាគារកាលីហ្វញ៉ា​ បានឃើញហើយប្រាប់អ្នកបកប្រែរត់មកប្រាប់។
ភ្លាមនោះរូបគាត់បានទៅមើលខាងក្រោយស្រាប់តែឃើញចង.កនិងខ្សែភ្លើងភ្ជាប់និងម៉ាស៊ីនត្រជាក់ស្លាប់បាត់ទៅហើយ។

ក្រោយមកទើបរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង​ ហើយបញ្ជាក់ថាជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែនរួចប្រគល់ទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់