Post News Media ព័ត៌មានជាតិ រថយន្ត​តាកូម៉...

រថយន្ត​តាកូម៉ាបត់ចូលយានដ្ឋានសុខទី ជ្រុលបុកម៉ូតូនិងរថយន្តមួយគ្រឿងទៀត របួសធ្ងន់យុវជនម្នាក់!

ភ្នំពេញ: រថយន្តម៉ាកតាកូម៉ា មួយគ្រឿងបានបើកបត់ចូលយានដ្ឋាន សុខទី ជ្រុលទៅបុក ម៉ូតូម៉ាកស្តុបពីមួយគ្រឿង និងរថយន្តមួយគ្រឿងបណ្តាលបុរសជាជាងជួសជុលរថយន្តម្នាក់រងរបួសធ្ងន់ត្រូវរថយន្តបញ្ជូនទៅកាន់មន្ទីរពេទ្យ។

​ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១១នាទីព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីតាំងយានដ្ឋានជួសជុលរថយន្ត ស្ថិតនៅតាមផ្លូវបេតុង៩៩ ក្រុម៦ ក្នុងភូមិ បឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

រថយន្ត ដែលបង្កគ្រោះថ្នាក់នោះ ម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH.២១៨៤ បើកបរ ដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណឡើយ ។
ជនរងគ្រោះឈ្មោះផន​វីរ:ភេទប្រុសអាយុ១៦ឆ្នាំស្នាក់នៅក្នុងយានដ្ឋានខាងលើ។

តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តបានបើកតាមផ្លូវបេតុង ក្នុងទិដដៅពីជើងទៅត្បូងគោលបំណងទៅជួសជុល។ខណ:ដែលធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏បានបត់ស្តាំចូលយានដ្ឋានខាងលើមិនដឹងមូលហេតុអ្វីទេ ក៏បានជ្រុលទៅបុកម៉ូតូម៉ាកស្តុបពីតូច ពណ៌ក្រហម លាយស មួយគ្រឿង និងទៅបុកជាងកំពុងជួលជុលទៅផ្ទប់រថយន្តស៊ីអាវីមួយគ្រឿង បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យកាលម៉ែត្រ។

បន្ទាប់ពីមានគ្រោះថ្នាក់ នគរបាលចុះទៅកន្លែងកើតហេតុ ហើយភាគីទាំងសងខាងក៏បានសម្របសម្រូលគ្នាបញ្ចប់រឿង៕

Loading...