Post News Media ព័ត៌មានជាតិ រថយន្តបាឡែន ប...

រថយន្តបាឡែន បើកបុកចូលហាងការហ្វេយីហោ (TY cafe) រងការខូចខាតទ្វារ២ផ្ទាំង

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តមួយគ្រឿង​ ក្នុងស្ថានភាពស្រវឹងស្រា បានរេចង្កូតបុកចូល ហាងកាហ្វេយីហោ(TY cafe) បណ្តាលឲ្យបាក់ទ្វារដែក ២ផ្ទាំង សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី០៨ ខែធ្នូឆ្នាំ ២០១៨ ស្ថិតនៅចំណុច ហាងកាហ្វេយីហោ(TY cafe) ស្ថិតនៅតាមផ្លូវលេខ១៣៨ខាងលិចផ្សារគីឡូលេខ៤ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសស្រវឹងស្រាមា្នក់ បានបើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z-1376 ធ្វើដំណើរតាមផ្លូវ១៣៨ ក្នុងទិសដៅពីកើតទៅលិច ខណ:ធ្វើដំណើរមកដល់កន្លែងកើតហេតុ ក៏រេចង្កូតមកស្តាំដៃជ្រុល ទៅបុកទ្វាររដែករងការខូចខាតកំពិត ចំណែករថយន្តបង្ក រងការខូចបែកស្តុបមុខផ្នែកខាងស្តាំយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានចុះមកដល់នាំឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយខាងភាគីបង្ក បានចេញសំណងទៅឲ្យខាងម្ចាស់ផ្ទះចំនួន៥០០ដុល្លារ ដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕

Loading...