Post News Media ព័ត៌មានជាតិ ផ្ទុះអាវុធទៀត...

ផ្ទុះអាវុធទៀតហើយ នៅខណ្ឌ​ចំការមន ខណ:ជនជាតិបរទេស ២នាក់ ស្រវឹងស្រា គោះទ្វារផ្ទះច្រឡំ ត្រូវ…

ភ្នំពេញ: កាលវេលាម៉ោង៣ និង១៥នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីជនជាតិបរទេសពីរនាក់ បានមកគោះទ្វារផ្ទះប្រជាពរដ្ឋ ក្នុងស្ថានភាពស្រវឹង ខណ:ម្ចាស់ផ្ទះឃាត់មិនស្ដាប់ ក៏ផ្ទុះអាវុធចំនួន៣គ្រាប់ នាំឲ្យសមត្ថកិច្ចអន្តរាគមន៍ភ្លាមៗ នៅតាមបណ្ដោយផ្លូវ៤៥៦ កែងនិងផ្លូវ១៦៣ផ្ទះលេខ២៧AB ក្នុងសង្កាត់ទូលទំពូង២ ខណ្ឌ​ចំការមន។

តាមប្រភពពីកូនម្ចាស់ផ្ទះ បានឲ្យដឹងថា មុនពេលកើតហេតុ មាន ជនជាតិបរទេស ២នាក់ បានដើរថ្មើរជើងពីកើតទៅលិច ក្នុងសភាពស្រវឹងស្រាជោគជាំ ខណ:មកដល់ចំណុចផ្ទះកើតហេតុ បានគាស់ទ្វាររបងផ្ទះខ្លួន ធ្វើឲ្យឪពុកគាត់មានការភិតភ័យ ក៏បានតេទូរសព្ទ័ហៅគាត់ មកផ្ទះ ហើយធ្វើការហាមឃាត់ជនជាតិបរទេសខាងលើ តែនៅមិនស្ដាប់ ទើបគាត់បានតេទូរស័ព្ទ ទៅសមត្ថកិច្ចតែមិនលើក ទើបគាត់សម្រេចចិត្តផ្ទុះអាវុធចំនួន៣គ្រាប់ នៅពេលនោះ នាំឲ្យជនជាតិបរទេសម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានរត់បាតជើងសព្រាតទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ដោយសារតែជនជាតិបរទេសនោះ នៅតែបន្តគោះទ្វារផ្ទះ ឃាត់មិនស្ដាប់ ទើបសមត្ថកិច្ច សម្រេចវាយខ្នោះ​ យកទៅខណ្ឌដើម្បីសួរនាំបន្ត៕

Loading...