ព័ត៌មានជាតិ

បុរសជាងភ្លើងម្នាក់ ត្រូវខ្សែភ្លើងឆក់ដួល បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: បុរសជាជាងភ្លើងម្នាក់ ខណ:ដែលកំពុងតខ្សែ បណ្តាញភ្លើងថ្មី ក្នុងការដ្ឋានសំណង់ផ្ទះល្វែង មិនប្រយ័ត្នក៏ឆក់ដួល បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅការដ្ឋានសំណង់ថ្មី ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ ប៊ូ សុធី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងភ្លើង មានស្រុកកំណើត ភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ប្រភពពីកម្មករសំណង់ដែលធ្វើការ ជាមួយជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ខណ:ដែលកម្មករ នៅបន្តបង្ហើយការងាររៀងខ្លួន ជនរងគ្រោះ ក៏កំពុងតរាយបណ្តាញខ្សែភ្លើងផងដែរ តែសង្ស័យមិនប្រយ័ត្ន ក៏ប៉ះចំតំណខ្សែភ្លើង ដែលមិនទាន់រុំ បិទ ទើបឆក់ដួលបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយកើហេតុជនរងគ្រោះ ត្រូវបានបងប្អូន ប្រជាពលរដ្ឋ អ្នកភូមិជួយ ហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុម: ដើម្បីសង្រ្គោះ៕

មតិយោបល់