ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ រួមនិងបក្ខពួក ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដកហូតបានគ្រឿងញៀន កាំភ្លើង ព្រមទាំងវត្ថុតាងជាច្រើនទៀត

កំពង់ស្ពឺ:​ មុខសញ្ញា​សង្ស័យ​ ០៣នាក់​ ពាក់ព័ន្ធ​ករ​ណី​រក្សា​ទុក​សារធាតុ​ញៀនខុសច្បាប់​ ត្រូវ​បាន​កម្លាំង​នគរ​បាល​ក្រុងច្បារមន​ ធ្វើ​ការ​ឃាត់​ខ្លួន​ រួមជាមួយ​វត្ថុតាងសង្ស័យជា​ថ្នាំញៀន​​មួយចំនួន​ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០​១៨ វេលាម៉ោង​ ០៩​ និង​ ៤៥នាទី ស្ថិត​នៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។

ជនសង្ស័យខាងលើ៖
ទី១.ឈ្មោះ រស់ សុឌី ប្រុស អាយុ៤៦ មុខរបរ​ យោ​ធា​ ទី២.ឈ្មោះ ឡាយ តេង ប្រុស អាយុ​ ៣១​ ឆ្នាំ​ នៅ​សង្កាត់​បឹងសាឡាង២​ ខណ្ឌឬស្សីកែវ​ រាជ​ធា​នី​ភ្នុំពេញ​
និងទី៣.ឈ្មោះ តាំង ពិសិត ប្រុស អាយុ៣៦​ ឆ្នាំ នៅភូមិពោធិស្ទៀង ឃុំសណ្តែក​ ស្រុកបាធា​យ ខេត្តកំពង់ចាម។

វត្ថុតាងដកដូតបាន ជាក់ស្ដែង​រួមមាន​ ៖
-​ ម្សៅក្រាមពណ៌ស​ ០២​ កញ្ចប់មធ្យម
-​ អាវុធខ្លី​ ០១​ ដើមម៉ាក CF-98 ​លេខ00271 ​បង់​ ០២ ,​ គ្រាប់​ ២៨គ្រាប់។
-​ ស្នាប់ដៃ​ ០១ ដើម
-​ ទូរស័ព្ទ ០៧​ គ្រឿង (ចាស់ៗ​)
-​ កន្ត្រៃ ០២ដើម
-​ ដែកកេះ ០២ រួមនឹងថង់សម្រាប់ច្រកគ្រឿង​ញៀន​ ០៣ដុំ ខ្សៀជក់គ្រឿងញៀន ០៥ ។
-​ ម៉ូតូ០២គ្រឿង
-​ រូបិយប័ណ្ណ​វត្ថុជាប្រាក់​ដុល្លា​ ១៥៥ និងឧបករណ៍​ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំង​ ០៣នាក់​ ត្រូវ​បាន​កសាង​សំណុំ​រឿង​បញ្ជូន​មកកាន់ការិយាល័យជំនាញ​ប្រឆាំ​ងគ្រឿងញៀនខេត្ដ​ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់