ព័ត៌មានជាតិ

ចោរមួយក្រុម ចូលគាស់តូបលក់ទូរស័ព្ទបានជាច្រើនគ្រឿង ចុងក្រោយក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

កណ្ដាល: កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ មានករណីលួចទូរស័ព្ទ នៅចំណុចតូបលក់ទូរសព្ទ័របស់ឈ្មោះ ពៅ សេងហុង ស្ថិតក្នុងភូមិ គរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ប្រព្រឹត្តកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១ ទៀបភ្លឺ។

ជនរងគ្រោះឈ្មោះ ពៅ សេងហុង ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ
លក់ទូរសព្ទ័ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យ ០៣នាក់ ទី១.ឈ្មោះចេក កៅដេត ភេទប្រុស អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរ
មិនពិតប្រាកដ (ឃាត់ខ្លួន) ទី២.ឈ្មោះ នី រ៉ាត់ ហៅឌុក ភេទ ប្រុស អាយុ ១៧ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន) និងទី៣.ឈ្មោះ ស្រី ចាន់ធី ភេទប្រុស អាយុ ១៩ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (គេចខ្លួន) អ្នកទាំង៣មានទីលំនៅភូមិឃុំកើតហេតុ។

សម្ភារបាត់បង់រួមមានទូរស័ព្ទដៃសរុប ៥៧ដើម៖
– ម៉ាកអាយហ្វូន ៦ប្រើរួច១ទឹកចំនួន០៤ដើម
– ម៉ាកសាំសុងប្រើរួច១ទឹក២៣ដើម
– ម៉ាកណូគៀអិនចុចពិលប្រើរួច១ទឹក ៣០ដើម
– ប្រាក់ដុល្លារ ១៨០ដុល្លារ

ចំណែកវត្ថុតាងចាប់យក៖
១.ទូរស័ព្ទដៃម៉ាក Iphon6 ចំនួន ០២ដើម
២.ទូរសព្ទ័ដៃម៉ាក SAMSUNG ០១ ដើម
៣.ទូរសព្ទ័ដៃម៉ាកNOKIA (ចុចពិល)០២ដើម។

សមត្ថកិច្ច បានឲ្យដឹងថា នៅយប់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៨យប់ ជនរងគ្រោះបានបិទទ្វារចាក់សោរតូបលក់ទូរស័ព្ទ ហើយបានទៅដេក នៅផ្ទះខាងប្រពន្ធចម្ងាយប្រហែល៣០០ម៉ែត្រ ។ លុះដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ម៉ោង ០៦ព្រឹក ខ្លួនបានទៅបើកទ្វារតូបលក់ ស្រាប់តែឃើញមានស្នាមឆ្កឹះ សោ ហើយក៏បានដើរមើលទៅខាងបង្អួច ឃើញបង្អួចបើក រួចក៏បានចូលទៅក្នុងតូបមានស្នាមគាស់ទូ បាត់ទូរស័ព្ទអស់ជាច្រើន។ បន្ទាប់មកជនរងគ្រោះ បានមកដាក់
ពាក្យបណ្ដឹងនៅប៉ុស្តិ៍ក្រាំងយ៉ូវ។

ក្រោយទទួលបានពាក្យបណ្ដឹងភ្លាម សមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ហើយបានហៅជនសង្ស័យពីរនាក់មកសាកសួរ ដោយពួកគេសារភាពថា ពិតជាបានចូលលួចទូរស័ព្ទដៃជនរងគ្រោះ បានចំនួន ១០ដើម ហើយចែកគ្នា០៣នាក់ ដោយឈ្មោះ ចេក កៅដេត យក០៤ ដើម ម៉ាកសាំសុង ឈ្មោះស្រី ចាន់ធី យក០៣ដើម ម៉ាកសាំសុង និងឈ្មោះនី រ៉ាត់ យកបាន ០៣ដើម ម៉ាកអាយហ្វូនី ០១ដើម សាំសុង ០២ដើម ហើយក្រុមខ្លួន បានយកទៅលក់នៅភ្នំពេញ បានលុយសរុប៩០$ និង ២០០,០០០រៀល៕

មតិយោបល់