ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ ជិះម៉ូតូធ្លាក់ទឹកប្រឡាយស្លាប់

សៀមរាប: កាលពីវេលាម៉ោង ០២ និង៤៥ នាទីរំលងអធ្រាត្រថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសម្នាក់ ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់ ស្ថិតនៅក្រុមទី០៥ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ដាណេ ផាសឺត ភេទ​ប្រុស​ អាយុ ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប បានជិះម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ-លេខម៉ាស៊ីន៖ ៥៣៧៥៤៥៤ ពុំមានស្លាកលេខ បានធ្លាក់ចូលប្រឡាយទឹក ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ បណ្តាលឲ្យស្លាប់។

សមត្ថកិច្ច បានឲ្យដឹងថា ករណីនេះ កើតទ្បើងដោយសារជនរងគ្រោះស្រវឹងស្រា។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់