ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! សមត្ថកិច្ចឃាត់ខ្លួនស្រ្តីមេខ្យល់ម្នាក់ ពីបទជួញដូរនារីទៅក្រៅប្រទេស ដោយខុសច្បាប់

ភ្នំពេញ: សមត្ថកិច្ចបានឃាត់ខ្លួនស្រ្តីមេខ្យល់ ដែលធ្លាប់ធ្វើសកម្មភាពជួញដូរនារី មិនតិចពីជាង៣០នាក់ ទៅក្រៅប្រទេសដោយខុសច្បាប់។

ស្រ្តីខាងលើមានឈ្មោះ ផូ មឿន អាយុ៣១ឆ្នាំ រស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាអតីតបុគ្គលិកក្រុមហ៊ុន នាំពលករទៅធ្វើការ នៅប្រទេសម៉ាឡេស៊ី ត្រូវបានតុលាការសម្រេច ធ្វើការឃុំខ្លួននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨។

តាមស្នងការរងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតជនលោកស្រី វរសេនីយ៍ឯក នៅ រតនា បានប្រាប់ឲ្យដឹងថា ស្រ្តីជាមេខ្យល់រូបនេះ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរ បានស្រាវជ្រាវ ចាប់ខ្លួននៅរាជធានីភ្នំពេញ។

ការឃាត់ខ្លួនស្រ្តីខាងលើ បានធ្វើឡើងទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះអាយុ២៧ឆ្នាំម្នាក់ រស់នៅឃុំចង្រ្កង់ ស្រុក ចិត្របុរី ដែលស្រ្តីរូបនេះ បានបោកបញ្ឆោតនាងឲ្យទៅធ្វើការ នៅប្រទេសម៉ាឡេស៊ីតាមរយ: ក្រុមហ៊ុននាំពលករ តាំងពីឆ្នាំ២០១៤ ហើយបានបាត់ដំណឹងរហូតមកទល់ពេលនេះ៕

មតិយោបល់