ព័ត៌មានជាតិ

បុកនោះបុក ចិនទៀតហើយ! ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តឡិចស៊ីស RX300 ស្លាកលេខ ភ្នំពេញ 2L-5899 បុកក្បាលនាគចែកទ្រូងផ្លូវនៅស្តុបក្តាន់ពីរ

ភ្នំពេញ: បុរសជនជាតិចិន២នាក់ស្រវឹងស្រាជោក បើករថយន្តឡិចស៊ីសមួយគ្រឿង បោះពួយទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់រថយន្តដាច់កាឡែកង់ខាងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបក្តាន់ពីរ តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី​ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រា២នាក់បើករថយន្តឡិចស៊ីស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-5899 ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់១កង់ ចំណែករថយន្តបង្កខូចខាតផ្នែកមុខកង់ខាងឆ្វេងដាច់កាឡេទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់