ព័ត៌មានជាតិ

ត្រាក់ទ័រម៉ាកគូប៊ូតា ឈប់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺខាងក្រោយ រថយន្តសាំយ៉ុងបុកពេញទំហឹង របួសធ្ងន់ម្នាក់..

កំពង់ធំ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត បុកត្រាក់ទ័រម៉ាកគូប៊ូតា ឈប់លើទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាត និងបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ លើកំណាត់ផ្លវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១១០-១១១ ភូមិអង្គនាង ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្តសាំយ៉ុង ពណ៌ស ស្លាកលេខ ភ្នំពេញ 2M-6596 បើកបរដោយឈ្មោះ វ៉ាត ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានអ្នករួមដំណើរជាមួយឈ្មោះ ប្រាក់ វណ្ណា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិ ឃុំ ជាមួយអ្នកបើកបររថយន្ត(របួសធ្ងន់) ខណ:ដែលបុកជាមួយត្រាក់ទ័រម៉ាកគូប៊ូតា ពណ៌ស្លាទុំ (ឈប់លើទ្រូងផ្លូវ) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។

ចំណែកមូលហេតុបឋមបង្កដោយត្រាក់ទ័រឈប់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺខាងក្រោយ រួមផ្សំនឹងរថយន្តមានល្បឿនលឿន។

ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង យកវត្ថុតាងយករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕

មតិយោបល់