ព័ត៌មានជាតិ

ចេះរកគុកឃើញ.. ឃើញនារី១៧ឆ្នាំដេកលើផ្ទះតែម្នាក់ឯង ឈ្លៀតឱកាសចាប់រំលោភ ចុងក្រោយខ្នោះបានសម្រេច!!!

តាកែវ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវ:ទៅលើនារីម្នាក់ អាយុ១៧ឆ្នាំ រហូតបានសម្រេចដែលកំពុងដេកលើផ្ទះតែម្នាក់ឯង ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង១០នាទី ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ​ភូមិ​ពន្លឺ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ​។

ជនសង្ស័យមានឈ្មោះ ខឹ​ម ណុ​ប ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។ ចំណែក​នារី​រង​គ្រោះមាន​អាយុ​១៧​ឆ្នាំ។

តាមការសារភាពរបស់ជនសង្ស័យបានឆ្លើយថា ពិតជាបានចាប់រំលោភនារីរងគ្រោះពិតមែន ពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​មនុស្ស និង​ការពារ​អ​និ​ថិ​ជន​ខេត្តតាកែវ ចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់