ព័ត៌មានជាតិ

បុគ្គលិកក្រុមហ៊ុនជប៉ុនម្នាក់ លង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម!

កណ្តាល: កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ មានករណី​​បុរសម្នាក់លង់ទឹកស្លាប់ នៅ​ក្នុងស្រះទឹក ភូមិជ្រៃរយោង ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស៊ិន មករា ភេទ​ប្រុស អាយុ២៩​ឆ្នាំ រស់នៅភូមិ២ សង្កាត់អូរឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនជប៉ុន។

តាមការបំភ្លឺរបស់ ឈ្មោះ ម៉ាន ប៊ុនធូ ត្រូវជាប្អូនថ្លៃរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី០៨.១២.២០១៨ ជនរងគ្រោះបានមកមើលឪពុកក្មេក ឈឺនៅផ្ទះស្ថិតក្នុងភូមិជ្រៃរយោង ឃុំកណ្តោក លុះដល់វេលាម៉ោង០៩.១៥នាទីថ្ងៃទី០៩.១២.២០១៨ ជនរងគ្រោះបានឃើញកណ្តុរងាប់ នៅក្នុងផ្ទះរួចក៏យកសត្វកណ្តុរក្រវាត់ចោលនៅស្រះខាងក្រោយផ្ទះ។ បន្ទាប់មកនៅវេលាម៉ោង១២:៣០នាទីដោយពុំឃើញជនរងគ្រោះត្រឡប់មកផ្ទះវិញក៏ផ្អើលឆោឡោនាំគ្នាដើររក ក៏ឃើញស្បែកជើង ជនរងគ្រោះអណ្តែតក្នុងទឹកស្រះរួច រាវរកក៏ឃើញជនរងគ្រោះលង់ទឹកស្រះស្លាប់បាត់ទៅហើយ។
រួចក្រុមគ្រួសារបានរាយការណ៍មកសមត្ថកិច្ចបង្កើតគណកម្មកាពិនិត្យរួមមាន៖កម្លាំងជំនាញ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលរដ្ឋាននិងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យទៅលើសាកសព ឃើញថាស្លាប់ដោយសារលង់ទឹកប្រាកដមែនហើយ ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់ សម្គាល់ឡើយ ក្រោយពេលពិនិត្យរួចសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ
យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់