ព័ត៌មានជាតិ

ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស សូមឲ្យលោកអភិបាលស្រុកព្រៃកប្បាស មេត្តាជួយពិនិត្យនិងដោះស្រាយរឿងបញ្ហាភ្លើងខាងក្រោមនេះផង!..

តាកែវ: ប្រជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃកប្បាស បានសូមណូមពរតាមរយ:សារព័ត៌មាន Post News សូមឲ្យលោកអភិបាលស្រុកព្រៃកប្បាស មេត្តាជួយពិនិត្យមើលពី បញ្ហាដាច់ភ្លើងជារៀងរាល់ថ្ងៃ ដែលធ្វើឲ្យមានបញ្ហាដល់របររកស៊ីរបស់ពួកគាត់ ជាពិសេសគឺបញ្ហាភ្លើងខ្សោយ, ទាក់ទងនឹងគីឡូវិលលឿន, បញ្ហាលុយរាយដែលប្រជាពលរដ្ឋយកទៅបង់ តែហាក់បីដូចជាមិនចង់យក ចង់យកតែលុយដុំ, ជួនកាលគឺធ្វើឲ្យប៉ះពាល់ដល់អំពូលភ្លើង, ខូចម៉ាស៊ីនត្រជាក់ , ទូទឹកកក -ល- ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ ទើបពួកគាត់ចង់ឲ្យលោកអភិបាលស្រុក ក៏ដូចជាខាងអគ្គិសនីសាខាប្រចាំស្រុកព្រៃកប្បាស ខេត្តតាកែវ មេត្តាធ្វើការដោះស្រាយ ពិនិត្យ និងចាត់វិធានការផង។

សូមបញ្ជាក់ថា ៖ ចំណែកបញ្ហាតម្លៃគីឡូភ្លើង ប្រជាពលរដ្ឋអាចទទួលយកបាន លើកលែងតែប៉ុន្មានចំណុចខាងលើ៕

មតិយោបល់