ព័ត៌មានជាតិ

ភ្ញៀវ​ទេសចរណ៍ជនជាតិ​ចិន​ម្នាក់​​​​ ​ស្ទះ​សរសៃឈាម​បេះដូងស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង២០នាទីយប់ ​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ឆ្នាំ​២០១៨​ ការិយាល័យ​បច្ចេកទេស​បាន​ពិនិត្យ​សាកសព​ ករណី​ភ្ញៀវ​ចិន​ម្នាក់​បាន​គាំងបេះដូង​ស្លាប់​ ស្ថិត​នៅ​ចំណុច​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​ ក្នុង​​ភូមិ​កសិកម្ម​ សង្កាត់​ស្រងែ​ ក្រុង​ខេត្តសៀមរាប​។​

តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​៖​ សាកសព​ឈ្មោះ​ ZHAOGUANGNFU​ ភេទ​ប្រុស​ កើត​នៅ​ឆ្នាំ​១៩៤៥​ ជនជាតិ​ចិន​ ជា​ភ្ញៀវ​ទេសចរណ៍​មក​ស្នាក់​នៅ​សណ្ថាគារ​អង្គរ​អេ​រ៉ា​ បន្ទប់​លេខ​២០៣​ ជាន់​ទី​២​។​
​បន្ទាប់​ពី​ពិនិត្យ​កន្លែង​កើតហេតុ​ រួច​មក​ កម្លាំង​ជំនាញ​សាកសួរ​បំភ្លឺ​បន្ថែម​ពី​ឈ្មោះ​ អី​ ចិន​ ភេទ​ស្រី​ ដែល​ជា​អ្នកបកប្រែ​ភាសារ​ចិន ​បាន​ឲ្យ​យើង​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៩​ ខែធ្នូ​ បាន​នាំ​ភ្ញៀវ​មួយ​ក្រុម​មាន​គ្នា​ចំនួន​២១​នាក់​ ទៅ​មើល​ប្រាសាទអង្គរធំ​ នឹង​ប្រាសាទតាព្រហ្ម​ ពេល​ព្រឹក​ លុះដល់​ពេល​ថ្ងៃ​មក​ក៏​ទៅ​មើល​ប្រាសាទ​អង្គរតូច​ ដល់​ម៉ោង​១៧​នឹង​៤៥​នាទី​ មាន​ភ្ញៀវ​ម្នាក់​មិន​ស្រួលខ្លួន​ឈឺ​ចុក​ដើមទ្រូង​។ ភ្លាម​នោះ​នាង​ក៏​បាន​ហៅ​រ៉ឺ​ម៉ក​ ដឹក​មក​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ដោយ​ប្រពន្ធ​មក​តាម​ជាមួយ​ ហើយ​លោកគ្រូ​ពេទ្យ​បាន​ជួយ​សង្គ្រោះ​អស់​រយ:ពេល​១ម៉ោង​តែ​ជន​រង​គ្រោះ​ក៏​បាន​ស្លាប់​។​

ក្រោយ​ការ​ពិនិត្យ​សាកសព​នៅ​លើ​ខ្លួន​សព​ គ្រប់​សរីរាង្គ​ទាំងអស់​រួច​មក​ ដោយ​ឃើញ​ថា​ពុំ​មាន​ស្នាក​ស្នាម​អ្វី​ ដែល​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា​សព​ពិតជា​ស្លាប់​ដោយសារ​ ស្ទះ​សរ​សៃ​ឈាម​បេះដូង​ពិត​ប្រាកដ​មែន​។​

សព​ត្រូវ​បាន​រក្សា​ទុក​នៅ​មន្ទី​ពេទ្យ​រ៉ូ​យ៉ា​ល់​អង្គរ​តាម​សំណើរ​របស់​ប្រពន្ធ​នឹង​មានកា​ឯកភាព​ពីរ​ស្ថានទូត​ចិន​រង់​ចាំ​កូន​មក​៕

មតិយោបល់