ព័ត៌មានជាតិ

អាសូរខ្លាំងណាស់! ក្មេងស្រី២នាក់បងប្អូនលង់ទឹកស្លាប់ ខណៈដែលតាមម្តាយមីង…

កណ្ដាល: នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រី២នាក់បងប្អូនលង់ទឹកប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម​ នៅ​ក្នុងភូមិទួលសេរី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១មានឈ្មោះ ប៉ិច រក្សា ភេទស្រី អាយុ៩ឆ្នាំ និងទី២​ឈ្មោះ ប៉ិច រម្យនា ភេទស្រី អាយុ៤ឆ្នាំ​។​

មូលហេតុ តាមម្ដាយមីងរបស់ខ្លួនយកបាយសម្លទៅឲ្យម្ដាយឪពុកកំពុងច្រូតស្រូវនៅឯបឹង ខណ:ដែល​​ម្ដាយឪពុកក្មេងស្រីរងគ្រោះរវល់ដើរសម្អាងការ រួចយកកូនស្រីរបស់ខ្លួន(ក្មេងស្រីរងគ្រោះ)ទៅផ្ញើម្ដាយឪពុកនៅភូមិឃុំកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពឃើញថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន​។ ក្រោយពីធ្វើការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងស្រីរងគ្រោះទាំង២នាក់​ឲ្យក្រុមគ្រួសារយកទៅ​ធ្វើបុណ្យតាមប្រពៃណី​៕​

មតិយោបល់