ព័ត៌មានជាតិ

ផ្អើលទាំងយប់! ករណីចូលប្លន់ផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យផ្ទុះអាវុធជាច្រើនគ្រាប់ ហើយមានអ្នករងរបួស នៅកំពង់ឆ្នាំង

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៩ និង២០នាទីយប់ មានករណីប្លន់ប្រដាប់អាវុធ នៅក្នុងផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចភូមិដំរីកូន ឃុំអញ្ចាញ់រូង ស្រុកបរិបូរណ៍​ ខេត្ដកំពង់ឆ្នាំង។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យមានគ្នា ៣នាក់ ប្រដាប់ដោយអាវុធខ្លី ១ដើម បានបើករថយន្ដ១គ្រឿង
បានចូលប្លន់ផ្ទះឈ្មោះស៊ុយ គឹម ភេទប្រុស អាយុ ៥២ ឆ្នាំ ដោយបានផ្ទុះអាវុធចំនួន ៥គ្រាប់ បណ្ដាលឲ្យជនរងគ្រោះម្នាក់ ឈ្មោះ វ៉ាត់ សុខសាន អាយុ ២៧ឆ្នាំ រស់នៅភូមិឃុំខាងលើ រងរបួសត្រង់ភ្លៅ។

ក្រោយកើតហេតុជនសង្ស័យ បានរត់គេចខ្លួនបាត់ រីឯជនរងគ្រោះ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្ដកំពង់ឆ្នាំង

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនសង្ស័យយកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់