ព័ត៌មានជាតិ

បុណ្យមិនជួយ! ឆក់កាបូបមិនសម្រេចហើយ ត្រូវម៉ូតូជនរងគ្រោះដួលសង្កត់ពីលើទៀត ព្យាយាមបើករត់ ចុងក្រោយជាប់ខ្នោះដដែល…

កណ្តាល: កាលពីវេលាម៉ោង ៧ និង២០នាទីយប់ថ្ងៃទី១០ ខែឆ្នូ ឆ្នាំ២០១៨ មានករណីឆក់កាបូបស្ពាយ ត្រង់ចំណុចផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ប៊ូ សុខុម ភេទស្រី អាយុ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ នៅភូមិអូរក្រសារ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រងរបួស រលាត់ ជង្គង់ខាងឆ្វេង។

ចំណែកជនសង្ស័យ០២នាក់៖ ទី១-ឈ្មោះ រ័ត្នភា រុន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ នៅភូមិត្រអណ្តូងទឹក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួន) និងទី២-ឈ្មោះ ខុន សុខនឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល (គេចខ្លួន)។

វត្ថុតាងដកហូតបាន រួមមាន៖
– ទូរស័ព្ទម៉ាកនូគារអិនចុចពិល១គ្រឿង ជារបស់ជនសង្ស័យ
– ម៉ូតូម៉ាកសង់០១៨ ពណ៌ខ្មៅ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ
1GV-8728 លេខតួ និងលេខម៉ាស៊ីន5185754 ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូសង់០១៧ ពណ៌
ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GG-9379 ដោយប្តីជនរងគ្រោះ ឈ្មោះពេទ វី ជាអ្នកឌុប ព្រមទាំងកូន២នាក់ជិះជាមួយ។
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជនសង្ស័យ ជិះមកដល់ហើយបានឆក់កាបូបស្ពាយ ពីជនរងគ្រោះ បណ្តាលឲ្យម៉ូតូជនរងគ្រោះ សង្កត់ទៅលើម៉ូតូជនសង្ស័យ។ ពេលនោះជនសង្ស័យ បានលើកម៉ូតូឡើង ហើយ ជិះរត់ទៅទិសខាងលិច ទើបអ្នកលក់នៅក្បែនោះ ស្រែកថាចោរៗ ជួបនឹងសមត្ថកិច្ចប៉ុស្តិ៍ដំណាក់អំពិលល្បាត ដេញតាម ជនសង្ស័យជិះគេចធ្លាក់ប្រឡាយចិញ្ចើមថ្នល់ រួចរត់គេចខ្លួនទៅទិសខាងជើង ក្រោយមកទើបកម្លាំងរុករក ឃាត់បានឈ្មោះ រ័ត្ន ភារុន នៅចំណុចដីវាល ឯឈ្មោះ ខុន សុខនឿន គេចខ្លួនបាត់តែម្តង។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ រ័ត្ន ភារុន បានសារភាពថា ខ្លួននិងឈ្មោះ ខុន សុខ នឿន បានធ្វើសកម្មភាព ឆក់កាបូបដៃ ពីជនរងគ្រោះពិតប្រាកដមែន ។ ករណីនេះ កម្លាំងជំនាញកំពុងបន្តចាត់ការ តាមនីតិវិធី៕

មតិយោបល់