ព័ត៌មានជាតិ

ផ្ទះ​អ្នកគ្រូ​បង្រៀន​ម្នាក់​ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​ អស់ទាំង​ស្រុង​

​បន្ទាយ​មាន​ជ័យ:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ផ្ទះ​មួយ​ខ្នង​ជញ្ជាំង​ស័ង្កសី​ ដំបូល​ស័​ង្គ​សី​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ បាន​ក្លាយជា​ចំណី​អគ្គិភ័យ​ ខណ:​ពេល​ម្ខា​ស់​ផ្ទះ​បិទទ្វារ​ចាក់សោរ​រួច​ដើរ​ចេញ​ទៅ​ក្រៅ​។​ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ នៅ​ភូមិ​ត្បែង​ ឃុំ​បុ​ស្បូវ​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​។​
​ ​
ម្ចាស់ផ្ទះ​កើតហេតុមានឈ្មោះ​ ស៊ុន​ សាង​ អាយុ​៣០​ឆ្នាំ ត្រូវជា​ប្ដី​ មានមុខ​របរ​ធ្វើស្រែ​ចម្ការ​។ ចំណែក​ប្រពន្ធ​ឈ្មោះ ​សំ​ ណា​ង​សឿ​ត​ អាយុ​៣២​ឆ្នាំ​ មុខរបរ​ជា​គ្រូបង្រៀន​។​

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ ពី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ លោក​បាន​ដឹកនាំ​ កម្លាំង​នគរបាល​ស្រុក​ និង​ រួម​ទាំង​យក​រថយន្ត​ពន្លត់អគ្គិភ័យ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​មួយ​គ្រឿង​ រួម​ទាំង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ ប្រជាពលរដ្ឋ​ នៅ​មូលដ្ឋាន​ដឹក​ទឹក​តាម​គោ​យន្ត​ ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ តែ​ដោយ​ភ្លើង​ឆាបឆេះ​ខ្លាំង​ យើង​មិន​អាច​ជួយ​សង្គ្រោះ​ផ្ទះ​នោះ​បាន​ ប៉ុន្តែ​យើង​អាច​ទប់ស្កាត់​ មិន​ឲ្យ​ភ្លើង​ឆេះ​រាលដាល​ទៅ​ផ្ទះ​ផ្សេង​។​

​នៅ​ក្នុង​ករណីនេះ​ គឺ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ​ ខូចខាត​តែ​ផ្ទះ​ទៀម​ស​ង់​ផ្ទាល់​ដី​មួយ​ខ្នង​ទំហំ​៧​ម៉ែត្រ​គុណ​៨​ម៉ែត្រ​ ជញ្ជាំង​ស័ង្កសី​ ដំបូល​ស័ង្កសី​ និង​សម្ភារ:​ ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ មាន​៖​ខ្សែដៃ​មួយ​ខ្សែ​តម្លៃ​១៥០០០​បាត,​ ជញ្ជៀន​១​វង់ តម្លៃ​១៥០០​បាត​,​ ប្រាក់​ថៃ​២​ម៉ឺន​បាត​, នឹង​ប្រាក់ខ្មែរ​ចំនួន​២​លាន​រៀល​,​ទូរ​ដាក់​ខោអាវ​១,​គ្រែដេក​១,​ កង់​១,​ ស្រូវ​៨០០​គីឡូ​,​ អង្ករ​១០០​គីឡូ​។​
​ ​
​តាម​ការ​សាកសួរ​បំភ្លឺ​ពី​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ បាន​ប្រាប់​ថា​៖​ មុន​ពេល​កើតហេតុ​ គាត់​បាន​ចាក់សោ​ផ្ទះ​ រួច​ដើរ​ចេញ​ទៅ​ក្រោ​មួយ​ភ្លេ​ត​ ស្រាប់តែ​មាន​គេ​ប្រាប់​ថា​៖​ភ្លើង​ឆេះ​ផ្ទះ​ ដោយ​ការ​ភ័យ​ស្លន់ស្លោរ​ចាក់សោ​ មិន​បាន​ ក៏​បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​សន្ធោរ​សន្ធៅ​ឡើង​ ចំណែក​ប្តី​ឯ​ប្តី​របស់​គាត់​រវល់​ទៅ​ចម្ការ​។​

​ជាមួយនឹង​ការ​កើត​មាន​អគ្គិ​ភ័យ​នេះ​ លោក​វរសេនីយ៍ឯក​ មាស​ ប្ញ​ទ្ធី​ អធិការ​នគរបាល​ស្រុក​ក៏​បាន​អំពាវនាវ​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ ខ្ពស់​ មុន​ចេញ​ទៅ​ណា​ត្រូវ​បិទ​គុប​ភ្លើង​ ប្រើ​ជើងចង្ក្រាន​ហ្គា​ស​ឬ​អុស​-​ធ្យូង​ ត្រូវ​ពន្លត់​ឲ្យ​រលត់​ជា​មុន​សិន​។​ជាក់ស្តែង​ដូច​ផ្ទះ​មួយ​ខ្នង​នេះ​ គ្រាន់តែ​ម្ចាស់​ឆ្វែ​ស​ប្រហែស​ តែ​មួយ​ពព្រិច​ភ្នែក​ ក៏​កើត​មាន​មហន្តរាយ​កើតឡើង​ដោយសារ​តែ​ទុ​ស្សេ​ខ្សែភ្លើង​ ៕​

មតិយោបល់