ព័ត៌មានជាតិ

ចោរស្រីលួចកាបូបលុយក្នុងផ្សារធំថ្មី យកលុយចំនួន​២,០០៩​ដុល្លារ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួច​កាបូប​លុយ​ នៅក្នុងផ្សារធំថ្មីកាលពី​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១និង​១០​នាទី​ នៅ​ចំណុច​ក្នុង​តូប​លក់​ខោអាវ​ លេខ​I១៩៦​ ក្នុង​ផ្សារ​ធំ​ថ្មី​ ផ្លូវ​លេខ​១៣៦​ ភូមិ​៤​ សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ហើយត្រូវបានឃាត់ខ្លួនកាលពីវេលាម៉ោង៣និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ជនសង្ស័យមានឈ្មោះ ប៉ែន​ ស្រី​មុំ​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​លក់​បាយ​ បានលួចកាបូប​លុយ​ ពណ៌​ខ្មៅ​ ដែលមានលុយ​ចំនួន​២,០០៩​ដុល្លារ​។​

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕

មតិយោបល់