ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលមនុស្ស៣​នាក់ រងរបួស នៅមុខផ្សារអណ្តូងទឹកខេត្តកោះកុង!​

កោះកុង: នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ ៤៨ ចន្លោះបង្គោលគីឡូម៉េត្រលេខ៤៩-៥០ នៅចំណុចមុខផ្សារអណ្តូងទឹក ស្ថិតក្នុងភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បង្កដោយ ម៉ូតូ បុកនឹងម៉ូតូដូចគ្នា បណ្តាលឲ្យរងរបួសមនុស្សចំនួន​៣នាក់ ស្រី​២នាក់។

ម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង1B-6985 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ អ៊ុន សែម ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅភូមិចម្ការលើ ឃុំថ្មស ស្រុកបូទមសាគរ(រងរបួសស្រាល) អ្នករួមដំណើរម្នាក់ស្រី រងរបួសស្រាល បានបុកនឹងម៉ូតូ Wave ពណ៌ខ្មៅ ពាក់ស្លាកលេខ​ កោះកុង1B-4847​​ បើកបរឈ្មោះ ហូវ ទី ភេទស្រី អាយុ ៣៤ឆ្នាំ ទីលំនៅភូមិ.ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ (រងរបួសធ្ងន់)។ ចំពោះជនរងគ្រោះ កម្លាំងសមត្ថកិច្ចយើង បាមបញ្ជូនទៅមន្ទីរពេទ្យ រីឯវត្ថុតាងខាងលើ កម្លាំងយើង យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរងចាំដោះស្រាយ​។
​​មូលហេតុ បើកឆ្លងផ្លូវ មិនបានមើលឆ្វេង មើលស្តាំ៕

មតិយោបល់