ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់​ ករណី​លួច​និង​គម្រាមកំហែង​ កាន់កាប់​អាវុធ​ខុសច្បាប់

បាត់ដំបង: ​ជនសង្ស័យ​៦​នាក់ ត្រូវបានកម្លាំង​អាវុធហត្ថ​ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធ ករណី​លួច​និង​គំរាមកំហែង​ កាន់កាប់​អាវុធ​ខុសច្បាប់​ កាលពី​វេលា​ម៉ោង​៥​ ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​២០១៨​ ​ភូមិ​អូរ​រំចេក​ក្រោម​ ឃុំ​អូរ​សំរិល​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។​

ជនសង្ស័យទី១ឈ្មោះ ​យី​ ម៉​ង់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​​,​ ទី​២-​ឈ្មោះ​ ប៉ែ​ត​ សំ​អ៊ុ​ន​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​,​ ៣-​ឈ្មោះ​ ឆៃ​ ណា​ក់​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ,ទី​៤-​ឈ្មោះ​ នាក់​ មឿ​ន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រា​ដ​ ​,​ ទី​៥-​ឈ្មោះ​ សៀង​ សុខា​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ និង​ជនសង្ស័យទី​៦-​ឈ្មោះ​ គឿ​ត​ សា​វី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិត​ប្រា​ដ​។ ដកហូតបាន កាំភ្លើង​AK​បត់​១​ដើម​ គ្រាប់​៤​គ្រាប់​, ​ម៉ាស៊ីន​អារឈើ​១,​ រថយន្ត​កែ​ច្នៃ​១​គ្រឿង​,​ ឈើ​ធ្នួ​ង​១​ដើម​។​

ការឃាត់ខ្លួននេះធ្វើឡើងតាមពាក្យបណ្តឹងជនរងគ្រោះ ខណ:ដែលជនសង្ស័យ​ទាំង​៦​នាក់​ខាងលើ​​ចូល​លួច​អារឈើ​ក្នុង​ដីចម្ការ​ជន​រង​គ្រោះ​រហូតជនសង្ស័យផ្ទុះអាវុធគំរាមជនរងគ្រោះ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៦​នាក់​ កំពុងត្រូវបានកម្លាំងអាវុធហត្ថកសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធីច្បាប់៕

មតិយោបល់