ព័ត៌មានជាតិ

សូមបងប្អូនជួយ Share រកសាច់ញាតិ! គួរឲ្យរន្ធត់ រថយន្តក្រុមហ៊ុនក្រទ្បុកស៊ីម៉ង់ត៍ កិនស្ត្រីម្នាក់ស្លាប់មួយរំពេច នៅខេត្តព្រះសីហនុ

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា រថយន្តក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង បុក និងកិនទៅលើស្ត្រីជិះម៉ូតូម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ កាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅម្ដុំជិតកែងរ៉ាក្នុងក្រុងព្រះសីហនុ។

ភ្លាមៗផងដែរ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណជនរងគ្រោះ អ្នកបើកបររថយន្ត និងដើមហេតុយ៉ាងណាឡើយ ដោយខាងសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងដោះស្រាយតាមនិតិវិធីច្បាប់៕

មតិយោបល់