ព័ត៌មានជាតិ

ល្បិចថ្មីទៀតហើយ! យកវត្ថុកែច្នៃទៅបោកព្រះ​ចៅអធិការ​វត្ត​ពោធិ​កំបោ​ បានប្រាក់​៥០០០ដុល្លារ ចុងក្រោយជាប់ខ្នោះ

​កណ្តាល: ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីយក​វត្ថុ​កែច្នៃ​ទៅ​ឆបោក​ព្រះ​សង្ឃជា​ចៅអធិការ​វត្តថា​ជា​វត្ថុ​ស​ក្ត័​សិទ្ធិ ​​អស់ប្រាក់​ចំនួន៥០០០ដុល្លារ ​​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិ​ពោធិ​កំបោ ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល។

​ជនសង្ស័យ​ទាំង​៣​នាក់​ ទី១មាន​ឈ្មោះ រ៉ូ​ន រ៉​សេត ភេទ​ប្រុស អាយុ៤១​ឆ្នាំ ជនជាតិអ៊ី​ស្លា​ម ស្នាក់នៅខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ,ទី២​​ឈ្មោះ ជេ​ត សា​វឿ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​​ស្រុក​ពញាឮ ខេត្តកណ្តាល និង​ទី៣​ឈ្មោះ​ ហ៊ឹ​ម ហ៊ី ភេទ​ប្រុស អាយុ៧២​ឆ្នាំ មុខរបរ​ទិញ​អេ​ត​ចាយ មាន​ទីលំ​នៅ​​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ ព្រះ​តេជគុណ​ព្រះ​នាម ស៊ុន ហុ​ក ព្រះ​ចៅអធិការ​វត្ត​ពោធិ​កំបោ​។

ក្នុងនោះដកហូត​បាន​វត្ថុ​តាង​​មាន៖ ​កូន​កាបូបស្ពាយ​ ពណ៌​ខ្មៅ​​១,​ប្រ​ម៉ាត់​សត្វ​ជ្រូកស្រុក៥, ​ស្នែង​សត្វ​គោ​​១, ​​ដុំ​ថ្ម​ពណ៌​ខ្មៅ១​​​ដុំ, ​​គ្រាប់អង្កាំ១​ថង់​តូច, ​ម៉ែត្រ​តូច​១, ​ឆ្អឹង​សត្វ​ពណ៌​ខ្មៅ​​១ ១០, ​ជញ្ជីង​សម្រាប់​ថ្លឹង​ត្បូង​១, ​​ដុំ​ពណ៌​.ស មាន​រូបរាង​ដូច​ចង្កូម​សត្វ​ខ្លា (តូច​​១​គូ មធ្យម​​១​គូ​ និង​ធំ​១​គូ), ទូរ​សព្ទ័​​៦​គ្រឿង, ​ម៉ាក​XTG​១​គ្រឿង,​ ​ម៉ាកOPPOA3S១​គ្រឿង, ​ម៉ាក Nokia០១​គ្រឿង,​ ម៉ាកcamfone១​គ្រឿង, ​ម៉ាក samsung១​គ្រឿង, ​ម៉ាក​HAuwai០១​គ្រឿង, ​កូន​ថង់​តូច​ៗ១​ដុំ និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក៕ ​

មតិយោបល់