ព័ត៌មានជាតិ

បក្ខពួកក្រុមចោរគំរាមកំហែងយកម៉ូតូពីនារីម្នាក់ អសលក្ខណ៍ជាប់ខ្នោះរបស់សមត្ថកិច្ច

កំពង់ស្ពឺ: ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីគំរាមកំហែងយកម៉ូតូម៉ាក ស្កុបពីអាយ ពណ៌ខៀវ គ្មានស្លាកលេខ ពីនារីម្នាក់ឈ្មោះ ស៊ិន សោភា ភេទស្រី អាយុ៣៧ឆ្នាំបានសម្រេចហើយព្យាយាមគេចខ្លួន។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១និង២០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ក្នុងភូមិត្រពាំងខ្នា ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ និងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត៕

មតិយោបល់