ព័ត៌មានជាតិ

​សំណាងណាស់! ​ភ្ជួរដាស់ដី ប៉ះចំគ្រាប់មីនតោន មិនផ្ទុះ…

បាត់ដំបង: នៅថ្ងៃទី​​១២​ ខែ​​ធ្នូ​ ឆ្នាំ២០១៨នេះ ដោយអនុវត្តជាប់ជាប្រចាំនូវមតិណែនាំរបស់លោក​​ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ និងដោយបានធ្វើការផ្សព្វផ្សាយនៅគ្រប់វេទិការ​សាធារណ:ដោយមន្ត្រីនគរបាលស្រុកសំឡូត​ ដែលមា​ន​លោកវរសេនីយ៍ឯក​ កោ​ ស៊ុនកាំង​ ជាអធិការនគរបាលស្រុក​ផ្តោតសំខាន់លើផលប៉ះពាល់ដោយយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះដែលជាសំណល់ពីសម័យសង្រ្គាមប្រយុទ្ឋគ្នាពីអតិតកាល​ ប្រជាពលរដ្ឋរស់នៅភូមិអូរស្ងួត​ ឃុំតាសាញ​ ស្រកសំឡូត​ ខេត្តបាត់ដំបង​ បានរត់មករាយការណ៍ជូនមន្រ្តីនគរបាលមូលដ្ឋានឃុំតាសាញឲ្យចុះទៅដល់ទីតាំងដីចម្ការរបស់គាត់ក្នុងខណ:ដែលគាត់កំពុងភ្ជួរដាស់ដី​ហើយ​ ផ្លែផាលបានឆ្កឹះបំប៉ើងគ្រាប់មីនតោនមួយគ្រាប់ចេញពីក្នុងដីមកគួរឲ្យភ័យរន្ឋត់ ។ អាចចាត់ទុកថាជាមហា សំណាងណាស់ដែលមិនមានកម្លាំសង្កត់ធ្ងន់ណាមួយទៅលើគ្រាប់មីនមួ​យគ្រាប់នេះ​ដើម្បីឲ្យវាអាចផ្ទុះបាន កុំអី​មហន្តរាយនឹងកើតមានចំពោះប្រជាពលរដ្ឋជាក់ជាមិនខាន​​។
គ្រាប់មីនតោនមួយគ្រាប់នេះត្រូវបានមន្រ្តីនគរ​បាលមូលដ្ឋានយកទៅរក្សាទុកនឹងរាយការណ៍បន្តទៅអង្គភាពកំចាត់មីនCMAC ដើម្បីយកទៅបំផ្លាញចោលតាមជំនាញ៕

មតិយោបល់