ព័ត៌មានជាតិ

Update៖ ឆេះផ្ទះល្វែងមួយកន្លែងទាំងកណ្តាលថ្ងៃត្រង់ បំផ្លាញទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ..

ភ្នំពេញ: អគ្គិភ័យមួយបានឆាបឆេះផ្ទះល្វែងមួយកន្លែងយ៉ាងសន្ធោសន្ធៅ ទាំងកណ្តាលថ្ងៃត្រង់ សង្ស័យបណ្តាលមកពីការទុស្សេខ្សែភ្លើង បំផ្លាញទឹកប្រាក់អស់រាប់ម៉ឺនដុល្លារ និងផ្អើលដល់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃត្រង់ទី១២ ខែធ្នូ ឆ្នាំ២០១៨ចំណុចផ្ទះលេខ៤៣ ផ្លូវលេខ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះមានការចូលរួមអន្តរាគមន៍ពីខាងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងចុះមកបាញ់ពន្លត់ឲ្យរលត់ទៅវិញ ដោយមិនឲ្យរាលដាលដល់ផ្ទះអ្នកដ៏ទៃនោះទេ គ្រាន់តែឆាបឆេះផ្ទះខាងលើបំផ្លាញទឹកប្រាក់អស់ប្រមាណ៨ម៉ឺនដុល្លារ ដោយមិនមានអ្នករបួសនោះឡើយ៕

មតិយោបល់