ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះអ្នកគ្រូពេទ្យ បម្រើការងារនៅមណ្ឌលសុខភាព គ្មានសល់នៅក្រុងប៉ោយប៉ែត!

បន្ទាយមានជ័យ: កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ មានករណី​​អគ្គិភ័យឆេះផ្ទះអ្នកគ្រូពេទ្យម្នាក់ នៅភូមិនិមិត្ត៣​ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

​​ម្ចាស់ផ្ទះមានឈ្មោះ​ ឯម​ សារឿន​ អាយុ៤៨ឆ្នាំ​ បម្រើការងារនៅមណ្ឌលសុខភាព​ ឃុំកូប​ ស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ។​ ផ្ទះ​ទំហំ៩ម៉ែត្រ×១២ម៉ែត្រ​ ជញ្ជាំងឈើប្រក់ស័ង្កសី​ ក្រាលការ៉ូ(ផ្ទះតៀម)។

មូលហេតុ ទុស្សេខ្សែភ្លើងទូរទឹកកកនៅក្នុងផ្ទះ។ ក្នុងករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២គ្រឿង​៕

មតិយោបល់