ព័ត៌មានជាតិ

ធ្វើជាបុគ្គលិកប្រធានទុកចិត្ត ហើយចាញ់ល្បែងលួចម៉ូតូប្រធានក្រុមហ៊ុន4DAYទៀត​!

ភ្នំពេញ: ជនសង្ស័យជាបុគ្គលិកក្រុមហ៊ុន4DAY​ម្នាក់ ត្រូវប្រធានក្រុមហ៊ុនបានប្រគល់ឲ្យសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីចាញ់ល្បែងហើយបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនិងទូរស័ព្ទ១គ្រឿងព្រមទាំងសម្ភារ:ក្នុងការិយាល័យមួយចំនួនកាលពីថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០១៨​ វេលាម៉ោង៧យប់នៅចំណុចផ្ទះលេខ​ 20E0 ផ្លូវបេតុង​ ក្រុមទី៣​ ភូមិកោះអណ្តែត​ សង្កាត់ទួលសង្កែទី២​ខណ្ឌឬស្សីកែវ។

ជនសង្ស័យខាងលើឈ្មោះ​ ម៉ុក​ សុភក្រ្តា​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ស្នាក់នៅ​ ភូមិតាងួនសង្កាត់កាកាប​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ មុខរបរ​ បុគ្គលិកក្រុមហ៊ុន​ ។

ចំណែកជនរងគ្រោះឈ្មោះ​ ខេន​ ជីអូកា​ ភេទប្រុស​ ជនជាតិ​​ជប៉ុន​ ស្នាក់នៅផ្ទះលេខ20E០ ផ្លូវបេតុង​ ក្រុមទី៣​ ភូមិកោះអណ្តែត​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ មុខរបរ​ ប្រធានក្រុមហ៊ុន​។
​សម្ភារ:ដកហូតរួមមាន៖ ​ម៉ូតូមួយគ្រឿងម៉ាកហុងដាគ្លីច​ ពណ៌ស​ ស៊េរីឆ្នាំ២០១៧​ ពាក់ស្លាកលេខ​ 1GK-6023 និង​ ទូរស័ព្ទម៉ាកអាយហ្វូនស៊ីវែនបានប្រគល់ជូនជនរងគ្រោះបណ្តោះអាសន្ន ។

​សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យគឺជាបុគ្គលិកបម្រើការនៅក្រុមហ៊ុន​ 4day ដែលនៅទីតាំងកើតហេតុខាងលើ​បានចូលធ្វើការតាំងពីថ្ងៃទី០៨ខែវិច្ឆិកា​ ឆ្នាំ២០១៨​ លុះនៅថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំដដែល​ ប្រធានក្រុមហ៊ុន​បានឲ្យសោរក្រុមហ៊ុនមកជនសង្ស័យកាន់​ ព្រោះគាត់ត្រូវទៅប្រទេសជប៉ុនមួយរយះ​ ដោយឃើញឱកាសល្អនិងជំពាក់បំណុលគេច្រើនផង​ ព្រោះចាញ់ល្បែងទើបនៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានលួចយកម៉ូតូនិងទូរស័ព្ទមួយគ្រឿងរួមទាំងសម្ភារ:ការិយាល័យ ហើយគេចខ្លួន​រហូតមកដល់ថ្ងៃទី១២ខែធ្នូ​ ឆ្នាំ២០១៨ជនរងគ្រោះបានប្រទះឃើញជនសង្ស័យនៅក្នុងបូរីពិភពថ្មីភូមិបឹងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ ហើយបានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពញអនុវត្តតាមនីតិវិធី៕

មតិយោបល់